ព័ត៌មានជាតិ

គណៈកម្មការចម្រុះ ចុះអនុវត្តដីកា រក្សាការពារនៅ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន

ភ្នំពេញៈ កម្លាំងគណៈកម្មការចម្រុះមួយក្រុម ដឹកនាំដោយមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តដីការ រក្សាការពារមួយនៅ រោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន ដែលមានទៅតាំង ស្ថិតនៅក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

បន្ទាប់ពីរោងចក្រខាងលើ បានទទួលស៊ីឈ្នួល ផលិតអាវពីរោងចក្រកាត់ដេរមួយទៀត ឈ្មោះ COCOVOL APPAREL CAMBODIA INC រយៈពេល២ឆ្នាំកន្លងមកហើយ ប៉ុន្តែរោងចក្រកាត់ដេរ ស៊ុនហ្វា ខេមបូឌា ហ្គាម៉ិន មិនព្រមប្រគល់ ទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ទៅឲ្យរោងចក្រ កាត់ដេរ COCOVOL APPAREL CAMBODIA INC នោះវិញទើបមានការប្ដឹងផ្ដល់គ្នា រហូតដល់តុលាការនិង ចេញដីការរក្សាការពារនាពេលនេះ ៕

រោងចក្រកាត់ដេរ (1)រោងចក្រកាត់ដេរ (2)រោងចក្រកាត់ដេរ (3)រោងចក្រកាត់ដេរ (4)រោងចក្រកាត់ដេរ (5)

មតិយោបល់