ព័ត៌មានជាតិ

ប្រហែសមួយភ្លែត កូនស្រីអាយុ១ខួប ត្រូវរថយន្តនីសាន់ ផ្តាច់ជីវិតមួយរំពេច!​

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​រវាងរថយន្តនីសាន់ មួយគ្រឿងបានបើកបុកក្មេងស្រីតូច​អាយុទើបតែ១ខួប ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក នីសាន់ ពាក់ស្លាកលេខ បាត់ដំបង 2A-0284 បើកបរដោយឈ្មោះ ហ៊ុន សាខុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទឹកសុទ្ធ បានបើកបុក ក្មេងស្រី​រងគ្រោះឈ្មោះ សៀន គីមឡាង អាយុ១ខួប ដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង តែម្តង៕

មតិយោបល់