ព័ត៌មានជាតិ

ព្រលឹងចុងសក់! ជីកកាយលូ ប្រទះឃើញគ្រាប់ចម្រុះជិត២ពាន់គ្រាប់!

កណ្តាលៈ ករណី រាវកាយរកឃើញកន្លែងលាក់ទុកគ្រាប់ចម្រុះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ណាត់ ស្រេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងឡាន (ការាស់ឡានជាង ម៉េងឈៀង ស្តុបក្រពើហា) បានប្រទះឃើញគ្រាប់ប្រភេទចម្រុះដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួនប្រមាណ១,៨០០គ្រាប់ ត្រូវបានម្ចាស់ផ្ទះទាក់ទង អង្គភាពស៊ីម៉ាក់ចុះមករាវ និងយកទៅរក្សាទុកដោយសុវត្ថិភាពហើយ។

មូលហេតុដែលរកឃើញគឺ មកពីអ្នកជិតខាងប្រាប់ពីទីតាំងដែលសម័យសង្គ្រាមជាបន្ទាយទាហានអាចមានលាក់ទុកគ្រាប់ ហើយក៏ទាក់ទងទៅអង្គភាពស៊ីម៉ាក់មករាវរកតែម្តង៕

មតិយោបល់