ព្រះសីហនុៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោយពីមានទូកនេសាទ១គ្រឿង ដែលម្ចាស់ទូកឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ១ឃុំកំពេញ ស្រុកស្ទឹងហាវ ពេលកំពុងនេសាទ បានអូសដោយចូលសាកសពមនុស្សមួយរូបក្នុងសមុទ្រ នៅចំណុចត្រីវិសយ័លេខ ៣៥.៤៥។
ករណីនេះ សាកសពគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុស។
ភ្លាមៗនោះ សមត្ថកិច្ចស្រុកស្ទឹងហាវ បានចេញទៅស្រង់យកសាកសព មករក្សាទុកនៅចំណុចអ៊ូរទូក ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យផងដែរ៕
មតិយោបល់