ព័ត៌មានជាតិ

ហៅនាងមកនៅភ្នំពេញមិនមក! ខឹងវាយជាំភ្នែក…

ត្បូងឃ្មុំ: នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅផ្ទះរបស់ជនរងគ្រោះឈ្មោះ ល.ស.ឡ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានឈ្មោះ ជៀង កូដង់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ (គ្មានឯកសារសម្គាល់ខ្លួន) បានមកផ្ទះរបស់ជនរងគ្រោះ នៅភូមិឃុំខាងលើ ហៅជនរងគ្រោះត្រឡប់ទៅស្នាក់នៅជាមួយគ្នានៅក្រុងភ្នំពេញវិញ តែនារីរងគ្រោះ ប្រកែកមិនព្រមទៅជាមួយ ធ្វើឲ្យឈ្មោះ ដង់ (ជនជាតិកូរ៉េ) ខឹងច្រឡោតយ៉ាងខ្លាំង ហើយយកទូរសព្ទ វាយចំចិញ្វើមខាងឆ្វេង ដាល់ចំភ្នែកខាងឆ្វេង និងខាងស្ដាំ ហើយយកព្រនង់វាយចំដៃខាងឆ្វេង បន្ថែមទៀត តែត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបាន។

តាមការសាកសួរបានឲ្យដឹងថាកន្លងមកជនរងគ្រោះ និងជន
ជាតិកូរ៉េនេះធ្លាប់ស្រលាញ់គ្នានិងរស់នៅជាមួយគ្នារយ:ពេល៦ខែមកហើយ ដោយមិនបានរៀបការ ហើយដោយជនជាតិកូរ៉េនេះ ចេះតែវាយធ្វើបានខ្លួនជាញឹកញាប់ទើបខ្លួនរត់មកផ្ទះនៅឃុំឈូក ស្រុកក្រូចឆ្មារវិញ ម្យ៉ាងបើខ្លួនត្រលប់ទៅវិញខ្លាចជនជាតិកូរ៉េវាយដល់ស្លាប់ ទើបបណ្តាលឲ្យមានរឿងនេះកើតឡើង។

ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ (ជនជាតិកូរ៉េ) នៅប៉ុស្តិ៍ឈូកដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់