ព័ត៌មានជាតិ

ថ្ងៃនេះ ខណ្ឌដូនពេញ ដាច់ភ្លើងទៀតហើយ!

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង១១៖០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 040-F3 ដែលស្ថិតនៅម្តុំផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅមុននេះ៥នាទី។

មូលហេតុបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់ខណ្ឌដូនពេញនេះ ត្រូវបានអគ្គិសនីកម្ពុជា អះអាងថា បណ្ដាលមកពីកំហូចកាបក្រោមដីបណ្តាញតង់ស្យុងទាប(LV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យ និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់