អង់គ្លេសៈរថយន្តក្រុងដឹងអ្នកដំណើរមួយ អាចអនុញ្ញាតឲ្យអ្នកធ្វើការហាត់ប្រាណបាន ក្នុងកំឡុងពេលធ្វើដំណើរ។
ក្រុមហ៊ុនលក់សម្ភារៈហាត់ប្រាណ អង់គ្លេស 1 Rebel បានបើកដាក់ឲ្យប្រើប្រាស់ រថយន្តដឹងអ្នកដំណើរ Ride 2 Rebel ថ្មី នៅលើផ្លូវនានា ក្នុងទីក្រុងឡុងដ៍។ នៅក្នុងរថយន្តនេះ គេដាក់កង់ធាក់នៅមូយកន្លែង ជំនួសកៅអ៊ីអង្គុយ ដែលអាចឲ្យអ្នកធ្វើដំណើរ ធាក់បង្វិលតាមសេចក្តីត្រូវការ ហើយនៅក្នុងស្ថានីយនិមួយៗរបស់វា មានកន្លែងសម្រាប់ឲ្យ អ្នកធ្វើដំណើរងូតទឹកសម្អាត់ខ្លួនផងដែរ។
លោកJames Balfour និង Giles Dean សហស្ថាបនិកក្រុមហ៊ុន 1Rebel បាននិយាយថា គំនិតក្នុងការបង្កើត រថយន្តក្រុងហាត់ប្រាណ Ride 2 Rebel នេះ គឺ ជាគំនិតល្អមិនអាចមាននរណាគិតដល់ ហើយមានតែក្រុមហ៊ុន 1Rebel មួយគត់ ដែលចង់បំលែងពេលវេលា ក្នុងការធ្វើដំណើរឲ្យទៅជាពេលហាត់ប្រាណ ដើម្បីសុខភាព។ វាជាមធ្យោបាយតែមួយកត់ ដើម្បីកាត់បន្ថយការចំណាយពេលវេលាដ៏មមាញឹកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
សូមជម្រាបថា ថ្ងៃនេះ មានអ្នកធ្វើដំណើរ ទិញសំបុត្រទុក ចំនួន ៨,១២១នាក់ ប៉ុន្តែសេវាកម្មរបស់ខ្លួន នៅមិនទាន់បើកបំរើនៅឡើយទេ ហើយ Ride2Rebel មានតែនៅលើផ្លូវមមាញឹក និងផ្លូវល្បីៗនៅក្នុងទីក្រុងឡុងដ៍តែប៉ុណ្ណោះ៕



មតិយោបល់