ព័ត៌មានជាតិ

ពិសាទឹក ៥ ប្រភេទ​អាច​ជួយ​កម្ងាត់ជាតិ​ពុល​ក្នុង​រាង​កាយ

ជាតិ​ពុល​នៅ​កកកុញ​ក្នុង​រាង​កាយ​រយៈ​ពេល​យូរ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​អស់​កំលាំង​ និង​មាន​បញ្ហា​ស្ត្រេស។ ការ​បរិភោគ​ទឹក​ដែល​ផ្សំ​ចេញ​ពី​របប​អាហារ​សាមញ្ញៗ អាច​ជួយ​សម្អាត​ជាតិ​ពុល​នៅក្នុង​រាង​កាយ​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស។
១. ទឹកអំបិល
ការ​ប្រើ​ប្រាស់​អំបិល​អាច​ធ្វើការ​បញ្ជ្រាស កំហាក, សម្លាប់​សត្វ​ល្អិត, ការ​ហើម​ជើង… លើស​ពី​នេះ​ទៅ​ទៀត​វាក៏​អាច​ជួយ​ក្នុង​ការរំលាយ​អាហារ, រំញោច​កោសិកា, រាង​កាយ​មាន​ភាព​សាំ…។ ការ​ផឹក​ទឹក​អំបិល​មួយ​កូន​ពែង​នៅ​ពេល​ព្រឹក​ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​ទឹក​អំបិល​ដល់ ៦ ក្រោម​ក្នុង​មួយ​ថ្ងៃនោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ស្លេស, ខូច​តម្រងនោម, ខ្វះ​ជាតិ​ទឹក។ វិធី​សាស្ត្រ​នេះ​ត្រូវ​បាន​ផ្តល់​អនុសសន៍​សម្រាប់​តែ​អ្នក​មាន​សុខ​ភាព​ធម្មតា​តែ​ប៉ុណ្ណោះ។

២. ទឹក​ក្រូច​ឆ្មា
ក្រូច​​សម្បូ​ទៅ​ដោយ​វីតាមីន C ដែល​ផ្តល​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព ព្រម​ទាំង​ជំនួស​ដល់​ថ្លើម​ក្នុងការ​កម្ងាត់​ជាតិ​ពុល​ក្នុង​រាង​កាយ​។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុងការ​សម្ងាត់​ជាតិ​ពុល​នៅក្នុង​រាង​កាយ​ ជារៀង​រាល់​ថ្ងៃ​អ្នក​ត្រូវ​ផឹក​ទឹក​ក្រូច​ឆ្មា ១ ពែង​នៅពេល​ព្រឹក។ ប៉ុន្តែ​គួរតែ​លាយ​ជាមួយ​នឹង​ទឹក​ក្តៅ​អ៊ុនៗ កាន់​តែ​មាន​ប្រសិទ្ធិ​ភាព។

៣. ទឹកតែ
រស់​ជាតិ​ចត់ លាយ​ផ្អែម​តិចៗ​នៃ​តែ អាច​សម្អាត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម និង​បន្សាប​ជាតិ​ពុល​នៅក្នុង​រាង​កាយបាន។ ប៉ុន្តែ​អ្នក​ត្រូវ​ចង់​ចាំ​ថា​សម្ពាធ​ឈាម​ទាប មិន​គួរ​បរិភោគ​ជ្រើន​ពេក​នោះ​ទេ។

៤. ទឹក​សណ្កែក
សណ្កែក​ជា​អាហាររូប​ត្ថម្ភ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​ដល់​ថ្លើមក្នុង​ការ​កម្ងាត់​ជាតិ​ពុល​។ អ្នក​អាច​ផឹក​ទឹក​សណ្កែក​ជំនួស​ទឹក​ជា​រៀង​រាល់​ថ្ងៃ តែ​អ្នក​ត្រូវ​ប្រាដក​ថា​ផលិផល​របស់​អ្នក​នោះ​ត្រូវ​ស្អាត​​ដើម្បី​ទទួល​បាន​សារចិញ្ចឹម​ល្អ​បំផុត។

៥. ទឹក​ខ្មេះ
នៅ​ក្នុង​ប្រទេស​ជប៉ុន​ ការ​ផឹក​ទឹក​ខ្មេះ​បាន​ក្លាយ​ទៅ​ជា​ទម្លាប់ធម្មតា​ទៅ​ហើយ។ មនុស្ស​ជាង ៨ ភាគ​រយ​បាន​ផឹក​ទឹក​ខ្មះ​ជា​ទៀង​ទាត់ ហើយ​ចំនួន​មនុស្ស ៧០ ភាគ​រយ​កំពុង​តែ​ព្យាយាម​ដើម្បី​ផឹក​ទឹក​ខ្មេះឲ្យ​ជាក់​លាក់។ ទឹក​ខ្មះ​សម្បូរ​ទៅ​ដោយ​អាស៊ីតអមីណូ, អង់​ស៊ីម glycolytic និងអាស៊ីត​ខ្លាញ់​ដែល​ជំរុញ​ដល់​ពោះ​វៀន និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជា​ពិសេស​វា​អាច​រក្សាតុល្យ​ភាព​នៃ​បាក់​តែរី​ពោះវៀន។ ជា​រៀង​រាល់​សប្តាហ៍​អ្នក​អាច​ផឹក​ទឹក​ខ្មះ​ល្អ ១ ទៅ​២ ដង​ ដើម្បី​ធានា​ចំពោះ​ការខូច​ខាត​ក្រពះ។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹក​ខ្មះ​កន្លះស្លាប​ព្រាបាយ​លាយ​ជា​មួយ​ទឹក​មួយ​កែវ (ប្រហែល​ជា ១៨០ ទៅ ២៣០ មីលីលីត្រ) ជារៀង​រាល់​ថ្ងៃ​ក៏​បាន៕

 

 

Home made healthy vitamin-fortified water
13986439001

មតិយោបល់