ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់វីមួយគ្រឿង ជិះបម្រុងវ៉ារថយន្ត តែវ៉ាមិនផុត ក៏បានបុករថយន្តពេលកំពុងតែបត់ឆ្លងផ្លូវមិនទាន់ផុតផងនោះ បណ្តាលឲ្យដួលអូសបុករថយន្ត រងរបួសបាក់ជើង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់រួមដំណើរជាមួយគ្រួសារ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឳឡឹក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-8398 បម្រុងចូលផ្សារទិញអីវ៉ាន់ទិសដៅពីត្បូងទៅជើងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BO-4234 បំណងចង់វ៉ាឆ្វេងរថយន្តតែវ៉ាមិនផុត ក៏ជ្រុលទៅបុកគារថយន្តបណ្តាលឲ្យរងរបួសបាក់ជើង ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់