ភ្នំពេញៈ បុរសម្នាក់បើករថយន្តរ៉េហ្វរ ងោកមួយភាំងគេចម៉ូតូទៅបុកថូផ្កា ហើយបន្តទៅបុកឡើងជញ្ជឹងការដ្ឋានមួយកន្លែង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាករ៉េហ្វរ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-2238 ងោកមួយភាំង គេចម៉ូតូបណ្តាលឲ្យបុកថូផ្កាអស់៣ថូ បុកឡើងលើជញ្ជឹងការដ្ឋានបណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើងច្រង៉ាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ តែរថយន្តវិញរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តក៏ព្រមសងសំណងទិញថូផ្កានិងជួលជុលជញ្ជំងឲ្យការដ្ឋាននោះវិញហើយស្ទូចយករថយន្តទៅជួលជុលខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
https://youtu.be/DpT9lietB_A
មតិយោបល់