ព័ត៌មានជាតិ

រូបភាព​ក្មេងស្រីសិស្សសលាចិនជាច្រើន​ ស្រាតបន្ទោរបង់ក្នុងបន្ទប់ទឹកត្រូវ​បានគេបង្ហោះលើអនឡាញ

រូបភាពក្មេងស្រីជំទង់ដែល ត្រូវបានក្មេងប្រុសអាក្រក់ បង្ហោះលើអនឡាញ បាន​ធ្វើ​ឲ្យមុស្ស​ជាច្រើនព្រួយបារម្ភ យ៉ាងខ្លាំង ។​
ថ្មីៗនេះដែរ មាន​រូបភាពក្មេងស្រីសិស្សសាលា ដែល​កំពុង​បន្ទោរបង់នៅក្នុងបង្គន់ និង​រូបភាព បង្ហាញពីចំណុចសំខាន់របស់ក្មេងស្រីទាំងនោះ ត្រូវបាន​ក្មេងប្រុសមួយក្រុមតូច លួចថត និងបង្ហោះលើអ៊ីនធឺណេត ។ ក្មេងស្រីដែលគេលួចថតរូប ទាំងសភាព លេចតំបន់សម្ងាត់នោះ ត្រូវបានគេស្គាល់ថា ជាសិស្សសាលា នៅ Henan ក្នុងប្រទេសចិន ។​
ទន្ទឹមជាមួយនឹងហេតុការណ៍ ដ៏កក្រើកនេះដែរ បាន​ធ្វើ​ឲ្យក្មេងស្រីមួយចំនួន នៅសាលា ខាងលើ បានស្នើរសុំ ឈប់សម្រាក ដើម្បីបញ្ចៀសការខ្មាស់អៀន ចំពោះមិត្តភក្តិ របស់ខ្លួន​។​

ហេតុការណ៍ដែរ បានធ្វើ​ឲ្យ ឪពុកម្តាយរបស់ក្មេងស្រីទាំងនោះ បានផ្ញើរលិខិតទៅកាន់សាលា ខាងលើ ឲ្យបើកការស៊ើបអង្កេត រកភស្តុតាង ដើម្បីចាប់ជនកំហូច ដែលលួចថត​ក្មេងស្រីកំពុង ស្រាតខោ ស្រាតអាវ និង បត់ជើង នៅក្នុងបង្គន់នោះ ។​

ក្រោយការស៊ើបអង្កេត ប៉ូលិសបានរកឃើញ គណនី ​សិស្សម្នាក់ដែលរៀនថ្នាក់ទី ១០ បានអាប់ឡូតរូបថត ទាំងនោះចូល ទៅកាន់បណ្តាញអនឡាញ និងឈាន​នាំក្មេងប្រុសនេះទៅកាន់ស្ថានីយ៍ប៉ូលិស ដើម្បីសួរនាំ​។​ ក្មេងប្រុសរូបនេះ បានសារភាពថាខ្លួនពិតជា​បានបង្កប់កាម៉េរ៉ា នៅតាម បង្គន់ ​សិស្សស្រីៗពិតប្រាកដមែន ហើយកំពុងរងចាំការផ្តន្ទាទោសទៅតាមច្បាប់៕​​
2014-03-21_155213

មតិយោបល់