ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទ្រី សក្កដា សម្រេចគោលបំណងឪពុក កាលនៅរស់បានសម្រេច

ភ្នំពេញៈ ទ្រី សក្កដា ម្ចាស់បទ ”អត់គូអត់លិឍ” និងជាកវីនិយមនិពន្ធបទ Original Song បានឲ្យដឹងថា ខ្លួនបានសម្រេចគោលដៅរបស់ប៉ា ដោយក្លាយជាអ្នកនិពន្ធនៅផលិតកម្មហង្សមាសជាផ្លូវការ។ នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកបានសរសេរនៅលើហ្វេសប៊ុកថា កាលពី២ឆ្នាំមុន ប៉ាគាត់ប្រាប់ថា បើធ្វើអ្នកនិពន្ធ ត្រូវតែខ្លាំង ដូចអ្នកនិពន្ធនៅហង្សមាស។

ទ្រី សក្កដា ដែលជាអ្នកនិពន្ធ ស្ថិតក្នុងដួងចិត្តយុវវ័យបានបន្តថា «ខ្ញុំប្រាប់គាត់ថា ខ្ញុំគ្មានលទ្ធភាពទេ ក៏គ្មានសង្ឃឹមដែរ! ថ្ងៃទី16 ខែមិថុនា នេះគឺជាថ្ងៃគម្រប់ខួប2ឆ្នាំ ដែលគាត់បាកចាកចេញពីខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំបានសម្រេចបំណងប្រាថ្នាមួយរបស់គាត់ តែអ្វីដែលសោកស្តាយបំផុតទប់ទឹកភ្នែកមិនបាន គឺគាត់មិនអាចមើលឃើញខ្ញុំនៅថ្ងៃនេះ! ខ្ញុំចង់ប្រាប់គាត់ ប៉ា ខ្ញុំអាចធ្វើបានហើយ!»

កន្លងមក ទ្រី សក្កដា ក៏បានចេញបទ «សុំឱបម៉ាក់រហូតបានទេ» ដោយបទនេះ លោកតែងបណ្ដើរហូរទឹកភ្នែកបណ្ដើរ ព្រោះតែនឹកឃើញអំពើល្អ និងសេចក្ដីសន្ដោសរបស់អ្នកម្ដាយ ចំពោះលោកគ្រប់ពេលវេលា ហើយក៏អាណិតម៉ាក់ និងអាណិតម៉ាក់ ដែលនៅម្នាក់ឯង ដោយគ្មានលោកប៉ា៕

មតិយោបល់