ព័ត៌មានជាតិ

តុលាការបញ្ចប់ការសាកសួរលោកស្រី លឹម មុនី លើសំណុំរឿងសូកប៉ាន់សាក្សីហើយនៅថ្ងៃត្រង់នេះ

ភ្នំពេញៈ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ច័ន្ធពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសាកសួរលោកស្រី លឹម មុនី ហើយ។

លោកស្រី លឹម មុនី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកនេះ តុលាការបានសួរចម្លើយលោកស្រីពាក់ព័ន្ធនឹងរឿងសូកប៉ាន់សាក្សី ដែលតុលាការបានចោទប្រកាន់លោកស្រីកាលពីគ្រាមុន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអនុរក្សពន្ធនាគារ នាំខ្លួនជនជាប់ចោទឈ្មោះ លឹម មុនី ជាបុគ្គលិកអង្គការរអាដហុក មកសាកសួរបន្ថែមពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឲ្យនាងនិយាយការពិត អំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

សូមរំឭកផងដែរថា ជនជាប់ចោទ លឹម មុនី ឈ្មោះ នី សុខា ឈ្មោះ ណៃ វ៉ង់ដា និងឈ្មោះ យី សុខសាន្ត ត្រូវជាប់ចោទពីបទសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

មតិយោបល់