ព័ត៌មានជាតិ

ភ័យរឿងគេដេញវាយពីក្រោយ ជិះលឿនពេកបុកបង្គោលព្រំដី ហោះធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូត មួយគ្រឿង ម៉ាកអាយខុន ត្រូវជន២នាក់ជិះម៉ូតូមួយគ្រឿងទៀតដេញតាមវាយពីក្រោយ ដោយភ័យពេក ក៏ជិះរត់ទាំងភ័យប្រលឹងចុងសក់ មិនបានមើលមុខ ក៏ជ្រុលទៅបុកបាក់បង្គោលព្រំដី ហោះចូលប្រឡាយទឹកស្អុយ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានប្រជាពលរដ្ធ ទូរស័ព្ទហៅរថយន្តសង្គ្រោះ ៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចលើកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងក្រោម៕

មតិយោបល់