ព័ត៌មានជាតិ

ចប់! បង្ក្រាបករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានទាំងស្រីស្អាត!

ភ្នំពេញ: កម្លាំងជំនាញខណ្ឌឬស្សីកែវនិង ប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ថ្នាំញៀន៣កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍ចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចផ្ទះសំណាក់នាគទិព្វ បន្ទប់លេខ១០៥ ផ្លូវជាតិលេខ៥ ក្រុម០២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ទី១ឈ្មោះ ឈឿន សេងពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣A សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរនៅផ្ទះ និងទី២ឈ្មោះ សុខ ចេតា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ។

ចំពោះសម្ភារ:ដកហូតមានក្រាម ពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៣តូច និងសម្ភារ:និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់