ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

តាកែវ: នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទី មានករណីអំពើលួច មួយកើតឡើងនៅចំណុច ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ បុល សារុន ហៅ រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO ជារបស់ជនរងគ្រោះ ឈ្មោះ ហែម រតនា ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ខណ:ពេលជនរងគ្រោះ ទុកនៅតូបលក់ដូរមុខផ្ទះ រួចគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរ បាលរដ្ឋបាលលាយបូរ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់