រតនគិរីៈ នៅវេលាម៉ោង១០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ជិះស្របទិសគ្នា គាប់ជួនពេលនោះស្រាប់តែមានរថយន្តប្រភេទបែនដី បើកបរពីទិសខាងត្បូងទៅទិសខាងជើង បានដាច់ហ្វ្រាំង មកកិនលើម៉ូតូ រួចបន្តទៅបុករថយន្តប្រភេទបែនដឹកដីមួយទៀត ដែលមានទិសដៅផ្ទុយគ្នា ក្រោយមករេចង្កូតបុកដើមឈើ នៅចំណុចផ្លូវជាតិ៧៨A ស្ថិតនៅភូមិថារ៉ងជង ឃុំ អូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បណ្តាលឲ្យមានមនុស្សរងរបួសចំនួន៥នាក់ ស្រី២នាក់(របួសធ្ងន់ចំនួន២នាក់និងរបួសស្រាលចំនួន៣នាក់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ចំណែកម៉ូតូ និងរថយន្ត កម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់