ព័ត៌មានជាតិ

មេភូមិ​ម្នាក់​ដុត​ផ្ទះ​ខ្លួន​ឯង​ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ នៅខេត្តមណ្ឌលគិរី

ខេត្ត​មណ្ឌលគីរី​៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១​ វេលាម៉ោង​ ១១:៣០ នាទីថ្ងៃត្រង់ មានករណីអគ្គីភ័យដុតផ្ទះខ្លួនឯងចំនួនមួយខ្នងទំហំ ទទឹង​ ៧x១៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម មានទីតាំងស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនបង្កឈ្មោះ កេត វុទ្ធី ភេទ​ ប្រុស អាយុ​ ៤២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មេភូមិ ។​

+​ សម្ភារៈខូចខាតរួមមាន៖
-​ ទូរដាក់ខោអាវចំនួន​ ០២
-​ តុឈើចំនួន​ ០២
-​ កៅអីតុកាតាចំនួន​ ០៧
-​ គ្រែដេកចំនួន​ ០៣
-​ ម៉ាស៊ីនបោកខោអាវចំនួន​ ០១​ គ្រឿង
-​ ទូរទស្សន៏ចំនួន​ ០១​ គ្រឿង
-​ កង្ហាល់ចំនួន​ ០២​ គ្រឿង
-​ ខ្សែកមាសចំនួន​ ០១ ខ្សែទម្ងន់​ ៦ជី
-​ ម៉ូទ័របូមទឹកចំនួន​ ០២
-​ ម៉ាស៊ីនកាត់ស្មៅចំនួន ០១​ គ្រឿង
-​ ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន​ ០១​ គ្រឿង
-​ អង្ករចំនួន០១បេ​ ៥០​ គីឡូ​ក្រាម​​ ។

+​ បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សាកសួរបំភ្លើ ដើម្បី អនុវត្តន៏តាមនីតិវិធីច្បាប់​ ។

+​ ករណីខាងលើនពកងកម្លាំងអគ្គីភ័យយើងបានប្រើប្រាស់រថយន្តអគ្គីភ័យអស់ចំនួន​ ០៣ គ្រឿង​ ប្រើប្រាស់អស់​ទឹកចំនួន​ ០៦​ រថយន្ត​ ចាប់ពីម៉ោង​ ១១:៣០​ ​នាទី​ ដល់ម៉ោង​ ០២:៣០​ នាទី​ ទើបរលត់អស់ទាំងស្រុង។

 

ប្រភព៖​​​​​​ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ

មតិយោបល់