ភ្នំពេញៈ ករណីអត្តឃាតចងកសម្លាប់ខ្លួនឯង នៅលើដើមតាសេក កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ផាត គន្ធា ហៅ ទន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងនៅកន្លែងកើតហេតុ អាវយឺតពណ៌ផ្កាឈូក សម្រាប់ចងកមួយ និងស្បែកជើងផ្ទាត់ពណ៌ឈាមជ្រូកចំនួន១គូ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលមានសតិមិនគ្រប់ ស្នាក់នៅផ្ទះជាមួយម្ដាយ និងមិនព្រមដេក ទើបម្ដាយជនរងគ្រោះ នៅចាំមើលពេញមួយយប់ តែដោយសារងងុយខ្លាំងពេក ក៏ម្ដាយក៏សម្រាក ភ្លាមនោះជនរងគ្រោះ ក៏ដើរចេញពីផ្ទះមកបាត់ ម្ដាយភ្ញាក់ឡើងមិនឃើញ ក៏ដើរតាមរករហូតដល់ម៉ោងកើតហេតុ ទើបទទួលបានដំណឹងថា ជនរងគ្រោះចងកស្លាប់នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណ៕
មតិយោបល់