ព័ត៌មានជាតិ

បុរសម្នាក់ ឆក់ត្រីខុសបច្ចេកទេស បែរជាឆក់ខ្លួនឯស្លាប់ទៅវិញ

កំពង់ចាម: បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលឆក់ត្រី បែរជាខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់ទៅវិញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ ចែម រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ លុះព្រឹកថ្ងៃទី៧ ខែសីហា ទើបប្រទះឃើញស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពបានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែចរន្តអគ្គិសនីឆក់ពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់