បាត់ដំបងៈ កាលពីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបា ត់ដំបង មានករណីហិង្សាដោយអាវុធ (ខ្វែវបក)មួយបានកើតឡើងរហូតបណ្តាលឱ្យស្ត្រីវ័យប្រមាណ៣ ០ឆ្នាំដែលមានបញ្ហា វិប ល្លា ស ស្មារ តីម្នាក់ស្លាបបាត់បង់ជីវិត នៅចំណុចកើតហេតុខាងលើ ។
ករណីនេះបានដឹងដល់សមត្ថកិច្ចនគរបាលមូល ដ្ឋាន នាវេលាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ ដដែល និងបានរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ ហើយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំធ្វើ ការស្រាវជ្រាវលើករណីនេះជាបន្ទាន់ ។
ឆ្លងតាមរយៈការស្រាវជ្រាវនេះ សមត្ថកិច្ចនគរ បាលបានធ្វើការឃាត់ខ្លួន បុរសម្នាក់ និងដកហូតបានខ្វែវបកដងឈើចំនួន០១ដែល នៅជាមួយជនសង័្សយខាងលើដើម្បីធ្វើការសា ក សួរស្រាវជ្រាវ ។
ការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនេះឈ្មោះ លឹម រ៉ុង ហៅ វិត អា យុ៣០ឆ្នាំមានទីលំនៅ ភូមិដំណាក់ក្សាន្តឃុំបួរស្រុកភ្នំព្រឹកខេត្តបាត់ដំបង រូបគាត់ពិតជាបាន ប្រើប្រាស់ខ្វែវបកនេះវាយសម្លាប់ស្រី្តខាងលើ ប្រាដកមែន រីឯមូលហេតុ ដែលឈានដល់ការសម្លាប់នេះ បុរសខាងលើបានប្រាប់សមត្ថកិច្ចថា ដោយសារស្រ្តីជាជនរងគ្រោះមិនបានយល់ព្រមរួមភេទជាមួយរូបគេនៅវេលាយប់នោះទើប រូបគេប្រើប្រាស់ខ្វែវបកវាយសម្លាប់ទៅ ហើយក្រោយពេលវាយសម្លាប់រួចរូបគាត់បានធ្វើសកម្មភាពរំលោភលើសពស្រ្តីរងគ្រោះដើម្បីបំពេញបំណងរបស់គាត់តាមក្រោយ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ស្រី្តជាជនរងគ្រោះខាងលើ មិនមានអ្នកណាបានស្គាល់អំពីអត្តសញ្ញាណរបស់គាត់នោះទេ ដោយសារូបគាត់ជាជនអនាថា មានបញ្ហាវិបល្លាសស្មារតី ហើយស្រ្តីរូបនេះរស់នៅជាមួយបុរសជាឃាតករនៅទីន្លែងកើតហេតុខាងលើនារយៈពេលកន្លងមក នៅយប់កើតហេតុ ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឮសម្លេងឈ្លោះប្រកែកគ្នានៅទីតាំងកើត ហេតុនោះ ហើយក៏ស្ងាត់បាត់ទៅរហូតព្រឹកឡើង ទើបគេប្រទះឃើញហេតុការណ៍នេះនិងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ។
លោកអធិការបន្តថាទោះជាបែបនេះក្តីជនសង័្ស យរូបនេះសមត្ថកិច្ចនគរបាលបានរៀបចំសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី រីឯសពស្រ្តីរងគ្រោះបានប្រគល់ជូនគណៈកម្មាការអាចារ្យវត្តនៅក្នុងមូលដ្ឋាននោះចាត់ចែងបូជារួចហើយ ៕
មតិយោបល់