បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកអ្នកដំណើរ បុកគ្នាជាមួយរថយន្ត១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្ស ៤ នាក់ នៅវេលាម៉ោង ២ និង១៥នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៥ និ២២៦ ត្រង់ចំណុចក្រុមទី១៦ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយិនដាយ ស្ពេស ធុន ដឹកអ្នកដំណើរធំ ពាក់ស្លាកលេខភ្នំពេញ 3C-8052 (ក្រុមហ៊ុន វឌ្ឍន៍សុភាព) បើកដោយឈ្មោះ ថា ពុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ មានទិសដៅពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្ត ១គ្រឿង ម៉ាកហ៊ីយិនដាយ ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខព្រះសីហនុ 3A- 5811 (ដឹកត្រី) បើកបរដោយឈ្មោះ វ៉ិន ខេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទេពអជួន ឃុំកោះហែល ស្រុកស្អាង ខេត្តកណ្តាល ធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ៤ នាក់ (ប្រុស) និងខូចខាតរថយន្តខូចទាំងពីរគ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនវត្ថុតាងទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីចាត់ការបន្តតាមនិតីវិធីច្បាប់៕
មតិយោបល់