ព័ត៌មានជាតិ

ម្សៅក្រាមញៀន ១០ គីឡូក្រាមត្រូវសមត្ថកិច្ចដកហូត

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តការស៊ើបអង្កេត លើករណីជួញដូរគ្រឿងញៀន ឆ្លងដែនចូលពីថៃមកកម្ពុជា ឈានទៅចាប់ខ្លួនបណ្តាញ ០៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម បន្ថែមទៀត នៅក្រុងប៉ោយប៉ែត ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លទ្ធផល:
ក-ចាប់ខ្លួន:ជនសង្ស័យ ០១នាក់:
-ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។
ខ-វត្ថុតាងចាប់យកបាន :
-សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង
៨០,២៤ ក្រាម។
-រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

កម្លាំងជំនាញយើងបន្តការស៊ើបអង្កេត ដោយស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ លុះនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១៩:១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស និងកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានការសម្រប សម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង(រាជធានីភ្នំពេញ) និង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ បន្តឈាន ទៅបង្ក្រាបបានបណ្តាញខ្សែរយ: នៅចំណុចតាមបណ្តោយ ផ្លូវជិតផ្សារអគ្គមុខបេនឡានក្រុង ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលដូចខាងក្រោម ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់:
១-ឈ្មោះ សេង ដាលីនសិដ្ឋ ហៅ ចិន ភេទប្រុស កើត ១៩៨០ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ)
២-ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។
ខ-វត្ថតាងចាប់យក: គ្រឿងញៀនសរុបទម្ងន់ ៨ គ.ក្រ ៧១៥,៦៧ ក្រាម
១-មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម
២-មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម
៣-ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម
៤-អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម
៥-កេតាមីន ៦៧២,៩៧ ក្រាម
៦-នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម

ដោយឡែកសារធាតុមិនច្បាស់លាស់ ៩០២៨,៦៣ ក្រាម ។
អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់