ស្វាយរៀងៈ សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងស្រះទឹកមួយកន្លែង បន្ទាប់ពីបាត់មិនឃើញមកផ្ទះរយៈពេល២ថ្ងៃ។
ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិព្រៃចំណារ ឃុំខ្សែត្រស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
សពស្ត្រីរងគ្រោះឈ្មោះ ថោង អិត អាយុ៤៨ឆ្នាំ បានចេញពីផ្ទះដោយបានទៅចូលរួមពិធីបុណ្យអ្នកភូមិ តែបែរជាបាត់មិនឃើញមកផ្ទះវិញសោះ ផ្អើលអ្នកភូមិដើររកមើល ស្រាប់តែឃើញ សពអណ្តែតក្នុងទឹកស្លាប់ទៅហើយ
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់