ភ្នំពេញ: នៅមុននេះបន្តិច នារសៀលថ្ងៃទី២០ មេសា ជនជាតិ នីហ្សេរីយ៉ា ២នាក់ និងស្ត្រីជាជនជាតិវៀតណាម ម្នាក់ ត្រូវបាននគរបាលរបស់ការិយាល័យអន្តោប្រវេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងចាប់ខ្លួន នៅក្នុងផ្ទះសំណាក់ មួយកន្លែង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីចាប់ខ្លួនជនបរទេសនេះ សមត្ថកិច្ច មិនទាន់បញ្ជាក់អំពីមូលហេតុ ឱ្យបានលម្អិតនោះទេ ប៉ុន្តែការចាប់ខ្លួននេះ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា អាចពាក់ព័ន្ធនឹងការរស់នៅ គ្មានលិខិតឆ្លងដែនត្រឹមត្រូវ ឬមិនមានការរាយការណ៍ ប្រាប់អាជ្ញាធរ សូមបញ្ជាក់ថា មួយរយៈចុងក្រោយមកនេះ សមត្ថកិច្ចទាំងក្រុង និងខេត្ត និងនាយកដ្ឋានអន្តោប្រវេស ក្រោមបញ្ជារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេស នាយឧត្តសេនីយ៍ សុខ ផល បានដាក់បទបញ្ជា ឱ្យមន្ត្រីពាក់ព័ន្ធ បង្កើន និងពង្រឹង ជុំវិញការស្នាក់នៅរបស់ជនបរទេស ពិសេសត្រូវពិនិត្យមើលលិខិតស្នាម ឯកសារពាក់ព័ន្ធ រួមនឹងសៀវភៅការងារ ជាដើម។ ប្រសិនបើមន្ត្រីណាម្នាក់ មានការឃុបឃិត ជាមួយនឹងជនបរទេសខិលខូចទាំងនោះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់៕
មតិយោបល់