ព័ត៌មានជាតិ

ជម្លោះ​ចាស់ ជួបមុខវាយគ្នាដោះស្រាយផ្អើលហាងផឹកស៊ី «អឹមដឺបេសហ្វូត» ផ្អើលសមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៍ទាំងយប់!

កណ្តាល: ក្រុមក្មេងស្ទាវពីក្រុមបានផឹកស៊ី នៅក្នុងហាង អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ បានបង្កជម្លោះវាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ កក្តដា ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ នៅក្នុងហាង អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាព ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមទាំង២ ពោលគឺភាគីក និងភាគីខ បានផឹកស៊ីនៅកន្លែងតែមួយ (អឹម ដឺបេសហ្វូត) អង្គុយតុក្បែរគ្នា ស្របពេលនោះម្ចាស់ហាងបានហៅ ភាគីក និងភាគីខ មកផ្សះផ្សារជម្លោះតាំងពីកន្លងមក ដែលក្រុមទាំងពីរធ្លាប់មានជម្លោះ ដោយមិនចាំថ្ងៃ។ តែផ្ទុយទៅវិញភាគីទាំងសងខាងមិនបានស្តាប់តាមអ្វីដែលម្ចាស់ហាងជួយផ្សះផ្សារទេ ក៏បង្កជម្លោះរហូតឈានដល់បង្កការវាយតប់គ្នាទៅវិញទៅមក ផ្អើលអ្នកផឹកស៊ី(ភ្ញៀវ) រត់ពេញហាង ទើបសមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តរាគមន៍​ដល់កន្លែងកើតហេតុភ្លាមៗ ហើយត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនាំភាគីទាំងសងខាងមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្ន​ក្រោយពីមានការសម្របសម្រួលរបស់សមត្ថកិច្ចភាគីទាំងសងខាងព្រមសម្របសម្រួលគ្នា ដោយព្រមផ្ដិតមេដាយធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្ដង៕

មតិយោបល់