ព័ត៌មានជាតិ

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាកុល ឃាត់ខ្លួនបុរស២នាក់ ពាក់ពន្ធ័គ្រឿងញៀន!

ភ្នំពេញៈ ​កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោក សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាតិស្រវឹងនិងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនបុរសចំនួន២នាក់ដកហូតបានថ្នាំញៀន២កញ្ចប់និងម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសទី១ មានឈ្នោះ ឆន ស្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់បឹងត្របែក ខណ្ឌចំការមន។ ទី២ ឈ្មោះ ជុំ រុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិដំរីពូន ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូច, ទូរសព្ទ៣គ្រឿង និងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-5794។

បច្ចុប្បន្ន បុរសទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនបន្តមកសួរនាំនៅអធិកាដ្ឋាននគរបាលខណ្ឌទទួលគោកដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់៕

មតិយោបល់