កំពង់ស្ពឺៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ មួយគ្រឿង រួមដំណើរដោយមនុស្ស៥នាក់ក្នុងរថយន្ត បានបើកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ផ្លោងពី៦ទៅ៧ម៉ែត្រ ចំណែករថយន្តបង្ក បានបន្តល្បឿនជ្រុលទៅបុកដើមអំពិល ពេញទំហឹងខ្ទាតម៉ាស៊ីនរថយន្តចេញមកខាងក្រៅបណ្តាលឲ្យរថយន្តស្រុញចូលគ្នា ពាក់កណ្តាលខូចខាតយ៉ាងដំណំ បណ្តាលឲ្យមនុស្ស៤នាក់ក្នុងរថយន្ត រួមនិងអ្នកបើកម៉ូតូម្នាក់ទៀត រងរបួសធ្ងន់ធ្ងរសង្ស័យគ្មានសង្ឃឹម។ ចំណែកតៃកុងរថយន្តរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ភូមិក្រាំងតាតុន ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់