កណ្តាលៈ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ០០ នាទី ស្ថិតនៅ គល់ស្ពានក្រាំងពន្លៃ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៧ នាក់ ក្នុងនោះមាន ស្រី០១នាក់ , គេចខ្លួន០១នាក់)៖
ទី១_ ឈ្មោះ អយ ស្រីអូន ហៅ ស្រី ស ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កោសជប់ មានទីលំនៅ ភូមិប្តក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន ជួញដូរ និងប្រើប្រាស់)
២_ ឈ្មោះ ឡន ចាន់ដារ៉ាពេជ្រ ហៅ ង៉ោ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន ជួញដូរ និង ប្រើប្រាស់ )។
៣_ ឈ្មោះ ទត ភារ៉ា ហៅ ចឺត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពី មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួ ជួញដូរ និង ប្រើប្រាស់ )។
៤_ ឈ្មោះ យឹម មី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅ ដីឥដ្ឋ ឃុំ ស្តៅកន្លែងស្រុកគៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម( ឃាត់ខ្លួនប្រើប្រាស់)។
៥_ ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន ប្រើប្រាស់)។
៦_ ឈ្មោះ សោម សា ហៅ បីត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅ ភូមិចាន់គៀកឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន ប្រើប្រាស់)។
៧_ ឈ្មោះ ទើម ភេទ ប្រុស នៅភូមឈូលស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ( គេចខ្លួន ជួញដូរ ) ។
វត្ថុតាងចាប់យក៖
១_សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០៤ កញ្ចប់តូច (ធំ០១ និង តូច០៣ ) ទម្ងន់ 6,54 ក្រាម ។
២- ទូរសព្ទ័ ០២ គ្រឿង ( ម៉ាក HiYA ០១ និង iPhone 5 ០១)។
៣- កូនកាបូបតូច ចំនួន ០២ ។
៤_ ឧបករណ៏ប្រើប្រាស់ សារធាតុញៀនមួយចំនួន ។
៥_ ប្រាក់រៀល ចំនួន ៥០០០០រៀល( ប្រាំម៉ីនរៀល)។
នៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញស្រាវជ្រាវ មុខសញា និងទីតាំង ជួញដូរ និង ប្រើប្រាស់ថ្នាំញៀន យ៉ាងសកម្ម នៅចំណុចកើតហេតុ ។
ក្រោយពីស្រាវជ្រាវ និងឃ្លាំមើល រយៈពេល១ព្រឹក ឃើញសកម្មភាពជនសង្សយ័ ប្រមូលផ្តុំគ្នា ចេញចូលកន្លែងកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាល វិហារលួង ផ្សារដែក អាជ្ញាធរ ភូមិ ឃុំ និង មានការសម្របសម្រួល ពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្តាល បានចុះដល់ចំណុចកើតហេតុ បង្ក្រាបចាប់ឃាត់ខ្លួន ជនសង្សយ័ ទាំង០៦នាក់ ចាប់យកវត្ថុតាង និងឆែកឆេរ ចាប់យកវត្ថុតាង បាន ដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទត ភារ៉ា ហៅចឺតបានសារភាពថា ថ្នាំញៀន ដែលយកមកលក់ នៅកន្លែងកើតហេតុ គឺកាន់លក់អោយ ឈ្មោះ ទើម ភេទប្រុស នៅភូមិឈូកសរ ស្រុកឧដុង្គ និង ថ្នាំរបស់ឈ្មោះ អយ ស្រីអូន ហៅស្រី ស ។
ចំណែកជនសង្សយ័ ឈ្មោះ អយ ស្រីអូន ហៅ ស្រី ស ស បានសារភាពថា ថ្នាំញៀនដែលយកមកលក់ នៅកន្លែងកើតហេតុរាល់ថ្ងៃ គឺ ទិញមកពីម្តុំ ស្ពាន ម៉ាឡេ ត្រើយខាងកើត ជិតរូបសំណាក នាងទេព្យមច្ឆា ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ទិញមកម្តងៗ ចំនួន ៤០០០០០ រៀល (សែសិបម៉ឺនរៀល) ។
ជនសង្សយ័ ក្រៅពីនេះ មកកន្លែងកើតហេតុ ដើម្បីមកទិញថ្នាំញៀនជក់ និង ជួយលក់ថ្នាំអោយគេ ដើម្បីបានកម្រៃតិចតួច ។
ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់