ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយពន្លះFUSO ខ្ទេចមុខយ៉ាងដំណំ!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងពន្លះគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

កើតហេតុនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវលេខ៣១២ ក្នុងភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-9354 បើកដោយឈ្មោះ ប៊ុន ដារ៉ារិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ បើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្ត ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ3A-1525 បើកបរដោយឈ្មោះ យ៉ែម រតនាភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់