ព័ត៌មានជាតិ

ក្រុមហ៊ុន​អាមេរិក និង​មី​យ៉ាន់​ម៉ា សហការ​គ្នា​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​

​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​អាមេរិក General Electric (GE) នឹង​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​របស់​មី​ម៉ាន់​ម៉ា SMART Technology Service ទៅលើ​វិស័យ​ប្រេង និង​ឧស្ម័ន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​។​
​សារព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ​នេះ គឺ​ក្រុមហ៊ុន​មី​យ៉ាន់​ម៉ា SMART នឹង​ផ្គត់ផ្គង់​សម្ភារ និង​សេវាកម្ម​ដល់​ក្រុមហ៊ុន GE រួម​នឹង​ដំណោះស្រាយ​ផ្សេងៗ​។​

​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បាន​ឈាន​ជើង​ចូល​ទឹកដី​មី​យ៉ាន់​ម៉ា ភ្លាមៗ​ក្រោយពេល​ដែល​អាមេរិក​ប្រកាស​លើកលែង​ការដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ឆ្នាំ ២០១២​។​
​ក្រុមហ៊ុន​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា បាន​ស្វែងរក​ប្រតិបត្តិការ​ទ្វេភាគី​បរទេស​ក្នុង​ការរុករក​ប្រេង និង​ឧស្មីន ប៉ុន្តែ​ជា​ដំបូង​គេ​ឃើញ​មាន​ក្រុមហ៊ុន​អាមេរិក​ជា​អ្នកវិនិយោគ​មុនគេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការវិនិយោគ​បរទេស​ទៅលើ​វិស័យ​ប្រេង និង​ឧស្ម័ន​របស់​មី​យ៉ាន់​ម៉ា បាន​កើនឡើង​ដល់ ១៤,៣៨​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​គម្រោង​ចំនួន ១១៥ កាលពី​ឆ្នាំ ២០១៣ ដោយ​បាន​កើនឡើង​ជិត ៣៣​ភាគរយ​៕​
general-electric

មតិយោបល់