ព័ត៌មានជាតិ

ក្រឡាប់រថយន្តក្រុងរបស់ក្រុមហ៊ុនរស្មីភ្នំពេញ បណ្តាលឲ្យមនុស្ស៤នាក់របួស!

ពោធិ៍សាត់: មានករណីរថយន្តក្រុងរបស់ក្រុមហ៊ុនរស្មីភ្នំពេញ មួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស ធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១៣នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ក្នុងភូមិទទឹង ឃុំអន្លង់់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តទេសចរណ៍ម៉ាកគារ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2130 របស់ក្រុមហ៊ុនរស្មីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត បើកបរដោយបុរសម្នាក់ និងមានជនរងគ្រោះ៥នាក់រួមដំណើរនៅខាងក្នុងរថយន្ត ទី១-ឈ្មោះ សារី សាឌី អាយុ២២ឆ្នាំ ភេទស្រី ,ទី២ឈ្មោះ ម៉េត យឹម អាយុ៣៩ឆ្នាំ ភេទស្រី, ទី៣ឈ្មោះ គីម លាង អាយុ៤១ឆ្នាំ ភេទស្រី និងទី៤ឈ្មោះ លី ហួរ អាយុ៨ឆ្នាំ ភេទប្រុស បើកមកដល់ចំណុចកើតហេតុ ក៏ធ្លាក់ផ្លូវក្រឡាប់បះជើង បណ្តាលឲ្យរងរបួសតែម្តង។ ចំណែករថយន្តនៅកន្លែងកើតហេតុ មិនទាន់យកបាននោះទេ៕

មតិយោបល់