កណ្ដាលៈ តាមសមត្ថកិច្ច បានឲ្យដឹងថា វេលាម៉ោង ២ និង៣០នាទីរសៀល នៅថ្ងៃទី២២ ខែមេសា មានករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម នៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងខ្មៅ។
តាមសេចក្ដីរាយការណ៍ពីលោកមេភូមិស្ទឹងជ្រៅ បាននិយាយថា មានប្រជាពលរដ្ឋ ឈ្មោះ វណ្ណសាមុត ភេទស្រី អាយុ៥៧ ឆ្នាំ មុខរបរ មេផ្ទះបានជួលរថយន្តដឹកដី មកចាក់លុបស្រះ នៅជិតផ្ទះដើម្បីប្រកបរបរដាំដំណាំផ្សេងៗ ក៏ស្រាប់តែបានប្រទះឃើញយុទ្ធភណ្ឌមួយគ្រាប់ ដោយតាមរថយន្តដឹកដី រួមក៏បានរាយការណ៍ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីចុះមកត្រួតបិនិត្យ និងយកទៅរក្សាទុក ចាត់ការតាមនីតិវិធី ៕
មតិយោបល់