ព័ត៌មានជាតិ

គាត់ថា៖ ស៊ីមុាំងដើម មកពីក្រុមហ៊ុនលឺតិចមិនពិរោះ ទើបទិញអាណាលឺខ្លាំង ពិរោះមកដាក់ !

កំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានឃាត់ម៉ូតូដែលជិះរោទិ៍ស៊ីមាំុងលឺៗមួយគ្រឿង ម៉ាកMSX ពណ៌ក្រហម ស្លាកលេខ ត្បូងឃ្មុំ 1D-8215 ដែលបំពាក់ស៊ីម៉ាំងបំពងសំឡេងលឺខ្លាំងៗ ខុសបទដ្ឋានបច្ចេកទេស,និងមិនពាក់មួកសុវត្ថិភាព។

អ្នកបើកបរនេះមានឈ្មោះ ហួរ វាសនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទួលគរ ឃុំទន្លេបិតក្រោម ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ ។

ក្រោយពីឃាត់ខ្លួនហើយនោះ សមត្ថកិច្ចបានយកមកអប់រំ ឲ្យដោះស៊ីម៉ាំងបំពងសំឡេងខ្លាំងចេញ ដាក់ស៊ីម៉ាំងដើមវិញ , អប់រំឲ្យចេះគោរពច្បាប់ចរាចរណ៍ និងត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ និងធ្វើកិច្ចសន្យាអប់រំរួច ប្រគល់ម៉ូតូឲ្យត្រឡប់ទៅវិញ ដោយមិនមានការផាកពិន័យឡើយ៕

មតិយោបល់