ព័ត៌មានជាតិ

ឃើញក្មេងអាយុ១១ឆ្នាំដេកក្រោមផ្ទះ ចូលទៅចាប់រំលោភបានសម្រេចរួចគេចខ្លួនបាត់!

កណ្តាលៈ មានករណី ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៨ នៅចំណុចភូមិអន្លង់សេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះន.ស.ណ ភេទស្រី អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៣។ ចំណែកជនសង្ស័យមានឈ្មោះ ខេង ឃាង ភេទប្រុស អាយុ២៩ឆ្នាំ (រត់គេចខ្លួន)។

វត្ថុតាងចាប់យក៖ ខោ កីឡាចំនួន១ (មានប្រឡាក់ឈាម) អាវកីឡាចំនួន១ ខោលីអូចំនួន១ (មានប្រឡាក់ឈាម) និងសំពត់ចំនួន១មានប្រឡាក់ឈាម (ជារបស់ជនរងគ្រោះ)។

មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងដេកលក់នៅលើគ្រែក្រោមផ្ទះ ពេលនោះមានជនសង្ស័យ បានមករំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ រួចក៏ចេញទៅបាត់ ចំណែកក្មេងស្រីរងគ្រោះ ក៏បានស្លៀកពាក់ខោអាវដេកជាធម្មតា។ លុះព្រឹកឡើងឃើញមានឈាមប្រឡាក់សម្លៀកបំពាក់ និងប្រដាប់ភេទ ទើបក្មេងស្រីរងគ្រោះ បានទូរសព្ទប្រាប់ម្ដាយ ឲ្យដឹងរឿងហេតុខាងលើ។ លុះនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល ទទួលបានព័ត៌មានខាងលើ ហើយសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុក ទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលផ្ដុំសំណុំរឿងអនុវត្ដតាមនីតិវីធីបន្តទៀត៕

មតិយោបល់