កំពង់ធំៈ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិកំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ិញ លីញ ភេទប្រុស អាយុ៤៨ឆ្នាំ។ ចំណែកមូលហេតុ បណ្តាលមកពីស្រវឹងស្រាចុះមុជទឹកស្ទឹងសែន ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់