ព័ត៌មានជាតិ

រថយន្តមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បើកបុករថយន្តស្ទូច បណ្ដាលឲ្យអ្នកជំងឺម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់!

ភ្នំពេញៈ រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ ដឹកអ្នកជំងឺយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដោយបើកក្នុងល្បឿនដូចហោះបានជ្រុលទៅបុកជើងជ្រែងរថយន្តស្ទូចចតស្ងៀមកំពុងរៀបចំស្ទូចស្លាកប៉ាន់ណូកាត់ទទឹងនៅតាមដងផ្លូវ បណ្តាលឲ្យស្រ្តីវយ័ចំណាស់ម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងរងបួសធ្ងន់ម្នាក់ទៀត។ ចំណែករថយន្ត រងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់អង្គរមាស តាមបណ្តោយផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅទល់មុខមន្ទីរពេទ្យសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ ពាក់ស្លាកលេខ រដ្ឋ-12-20799 ដឹកអ្នកជំងឺ៥នាក់ មានក្មេងមានចាស់បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតខាងលើ បានរេចង្កូតទៅបុកជើងជ្រែងររថយន្តហុីយ៉ាន់ដាយមួយគ្រឿងប្រភេទរថយន្តស្ទូច ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6090 ចតស្ងៀមក្បាលរថយន្តបញ្ច្រាសទិសដៅគ្នា បម្រុងស្ទូចស្លាកប៉ាន់ណូកាត់ទទឹងផ្លូវនៅចំណុចកើតហេតុខាងលើ ចំជើងជ្រែងខាងស្តាំពេញទំហឹង បណ្តាលរថយន្តឲ្យរថយន្តសង្គ្រោះបន្ទាន់ខូចខាតផ្នែកមុខខាងស្តាំយ៉ាងដំណំធ្វើឲ្យអ្នកជំងឺស្រែកយំពេញរថយន្ត។ ចំណែកជើងជ្រែង​រថយន្តស្ទូចមិនមានកាខូចខាតនោះទេ។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងមិននៅចរចារគ្នានោះទេ ដោយប្រញាប់យកជំងឺទៅសង្គ្រោះផងត្រូវបានប្រពលរដ្ឋជួយធ្វើចរាចរណ៍និងជួយរុញរថយន្តឲ្យឆេះដើម្បីបានបន្តដំណើរទៅមុខទៀតដើម្បីយកអ្នកជំងឺទៅសង្គោះនៅមន្ទីរពេទ្យរុស្ស៊ីតែអកុសល្យស្ត្រីរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

https://youtu.be/tyQe08Yl1ys

មតិយោបល់