ព័ត៌មានជាតិ

តុលាការ​ឥណ្ឌា​ទទួលយក​បណ្ដឹងឧទ្ធរណ៍ Nokia

​តុលាការ​នៃ​ប្រទេស​ឥណ្ឌា​បានសម្រេច​ទទួលយក​បណ្ដឹង​ឧទ្ធរណ៍​របស់​ក្រុមហ៊ុន Nokia ពាក់ព័ន្ធ​នឹង​ជម្លោះ​រឹបអូស​រោងចក្រ​របស់ Nokia ដោយ​អាជ្ញាធរ​ក្នុង​តំបន់ ដោយសារតែ​រឿង​បង់ពន្ធ ដែល​បាន​បង្អាក់​ការទិញ​-​លក់រ​បស់ Microsoft និង Nokia​។​

Chennai ជា​រោងចក្រ​ផលិត​ទូរស័ព្ទ​ចល័ត​ធំ​មួយ​របស់ Nokia ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ហើយក៏​ជា​ផ្នែក​មួយ​ការទិញ​លក់​ផងដែរ ដូច្នេះហើយ​ទើប Nokia ប្រឹង​ប្រែ​ដើម្បី​យក​រោងចក្រ​នេះ​មក​វិញ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​ការទិញ​លក់​។​

​តុលាការ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ Nokia ដាក់​លក់​ចំនួន ៣៦៧,១៧​លាន​ដុល្លារ​អាមេរិក​ចូល​ទៅក្នុង​គណនី ដើម្បី​ទុក​ដោះស្រាយ​ទំនាស់ ព្រោះ Nokia បាន​ជំពាក់​ព័ន្ធ​ចំនួន ៣៤០,៤៥​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៥​ឆ្នាំ​ដោយ​គិត​ចាប់ពី​ឆ្នាំ ២០០៦​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​គេហទំព័រ​របស់​តុលាការ Delhi៕​
India

មតិយោបល់