ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35 របស់អាមេរិក នឹងអាចបើកដោយគ្មានយានិកនាពេលអនាគត

អាមេរិកៈ សមាជិកសភាអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា មិនយូរប៉ុន្មានទៀតទេ កម្មវិធីអាវុធថ្លៃៗបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក គឺយន្តហោះចម្បាំងប្រភេទ F-35 ជំនាន់ទី៥ នឹងមិនត្រូវការអ្នកបើកបរជាមនុស្សទៀតទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់ភ្នាក់ងារព័ត៌ Axios កាលពីថ្ងៃអង្គារ សមាជិកព្រឹទ្ធសភា លោក ហ្គារី ភីតធឺ បានដកស្រង់សម្តីរបស់ឧត្តមសេនីយ៍យោធាម្នាក់ និយាយថា យន្តហោះចម្បាំង F-35 ដែលអាមេរិក កំពុងសាងសង់នាពេលបច្ចុប្បន្ន អាចជាយន្តហោះចម្បាំងចុងក្រោយ ដែលមិនធ្លាប់មានពីមុនមក ដោយសារវានឹងមិនតម្រូវឲ្យមានមនុស្សបើកទៀតទេ។

លោក ភីតធឺ បានបន្ថែមថា ប្រព័ន្ធស្វ័យភាព ត្រូវបានគេកំណត់ថា នឹងដើរតួនាទីកាន់តែខ្លាំងក្លា នៅក្នុងសង្គ្រាម ហើយវានឹងចាប់ផ្តើមការផ្លាស់ប្តូរ ដោយលែងចោទជាបញ្ហាប្រឈមចំពោះសង្គ្រាមតទៅទៀត ខណៈដែលយន្តហោះគ្មានមនុស្សបើក នឹងដំណើរការដោយមុខងារស្វ័យយ័ត រហូតសូម្បីតែរថក្រោះក៏ស្វ័យប្រវត្តិផងដែរ។

វិធីសាស្រ្តមួយនេះ នឹងអនុញ្ញាតឲ្យយន្តហោះ F-35 នៅក្នុងប្រតិបត្តិការប្រយុទ្ធ ដែលធ្លាប់តែមានមនុស្សបើក នឹងប្រែក្លាយជាគ្មានមនុស្សបើកទៀតនោះទេ៕

មតិយោបល់