ព័ត៌មានជាតិ

ចង់ដឹងរឿងច្បាស់៖ មន្ត្រីនគរបាលម្នាក់បាញ់សម្លាប់ខ្លួន នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញៈ មន្ត្រីនគរបាលថ្នាក់ប្រធានរដ្ឋបាលម្នាក់ បានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន ដោយពុំមានអ្នកណាម្នាក់បានដឹងថារូបគាត់មានវិបត្តិអ្វីឡើយ បានជាដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងបែបនេះ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងនាយកដ្ឋានការពារគោលដៅ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ វ័ន ហាក់ អាយុ ៥០ឆ្នាំ មានតួនាទីជាប្រធានផ្នែក រដ្ឋបាល នៃនាយកដ្ឋានការពារ មានទីលំនៅផ្ទះលេខ ៨ ផ្លូវបេតុង ភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនពេលកើតហេតុ គេបានឭសម្លេងផ្ទុះឡើងចេញពីបន្ទប់មួយរបស់នាយកដ្ឋានការពារខាងលើ ភ្លាមនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងនគរបាលជាច្រើននាក់ដែលកំពុងតែបម្រើការងារជាមួយគ្នា និង កម្លាំងនគរបាលរបស់ នាយកដ្ឋានផ្សេងៗទៀតដែលនៅក្បែរនោះ នាំគ្នាចូលទៅមើល។ពេលនោះក៏ស្រាប់តែបានប្រទះឃើញបុរសជនរងគ្រោះដេកស្លាប់នៅលើគ្រែពូករបស់គាត់បាត់់ទៅហើយ និង ប្រទះឃើញឃើញកាំភ្លើងម៉ាក AK47 មួយដើមនៅក្បែរសាក សពផងដែរ។

ពាក់ព័ន្ធទៅនឹករណីបាញ់សម្លាប់ខ្លួនរបស់មន្ត្រីនគរបាលម្នាក់ខាងលើនេះ ដែរមិនមានអ្នកណាម្នាក់បានដឹង ពីមូលហេតុអ្វីឡើយ បានជាដាច់ចិត្តធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងបែបនេះនោះ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅធ្វើការត្រួតពិនិត្យ និង កោសល្យវិច័យទៅលើសាកសពរបស់បុរស ជាមន្ត្រីរងគ្រោះ និង ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕

មតិយោបល់