ព័ត៌មានសុខភាព

៣សញ្ញានៅលើផ្ទៃមុខ ព្រមានថាអ្នកកំពុងតែមានបញ្ហាថ្លើម

នៅពេលមុខងារថ្លើមដំណើរការល្អ វានឹងមានប្រសិទ្ធិភាពក្នុងការរំលាយអាហារ កម្ចាត់ជាតិពុល ព្រមទាំងជួយដល់រាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ម្យ៉ាងវិញទៀត ថ្លើមក៏ជាសរីរាង្គតែមួយគត់នៅក្នុងខ្លួន ដែលមានសមត្ថភាពជួសជុលដោយខ្លួនឯង បន្ទាប់ពីរងរបួស តាមរយៈការបណ្តុះកោសិក្សាថ្មីជំនួសកោសិកាចាស់។

ផ្ទុយទៅវិញ សមាគមន៍ជំងឺមហារីកអាមេរិក បានព្រមានថា ប្រសិនបើថ្លើមមានបញ្ហា រាងកាយរបស់អ្នកនឹងប្រមូលផុំទៅដោយជាតិពុល ហើយអាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យធ្ងន់ធ្ងរដោយសារតែជំងឺថ្លើម អ្នកគួរតែប្រញាប់ទៅមន្ទើរពេទ្យភ្លាម ប្រសិនបើឃើញរោគសញ្ញាទាំង ៣ចំណុចនេះបង្ហាញនៅលើផ្ទៃមុខ។

១.ស្បែក និងភ្នែកមានពណ៌លឿង
នៅពេលដែលភ្នែក ស្បែកមុខ ឬស្បែកពេញរាងកាយរបស់អ្នកប្រែជាពណ៌លឿង ជាសញ្ញាមួយបង្ហាញថា មុខងារនៃថ្លើម របស់អ្នកំពុងតែចុះខ្សោយ។ ស្បែកពណ៌លឿងនេះ ត្រូវបានគេទទួលស្គាល់ថា ជាជំងឺខាន់លឿង អាចកើតមានឡើងនៅពេលដែលថ្លើមត្រូវបំផ្លាញ។

មូលហេតុទូទៅបំផុតនៃការខូចថ្លើម រួមមាន ជំងឺរលាកថ្លើម ការទទួលទានគ្រឿងស្រវឹង ការប្រើគ្រឿងញៀន ការប៉ះពាល់សារធាតុគីមី និងការឆ្លងមេរោគផ្សេងៗ។

រមាស់ស្បែកលើផ្ទៃមុខ
បើយោងតាមមជ្ឈមណ្ឌល់វេជ្ជសាស្ត្រ Mayoclinic Medicine Center បានបង្ហាញថា រោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃបញ្ហាថ្លើម គឺរមាស់ស្បែក។ បញ្ហាកន្ទួលក្រហម ហើយមានលក្ខណៈរមាស់ចង់តែអេស មិនត្រឹមតែលេចឡើងនៅលើផ្ទៃមុខនោះទេ សូម្បីតែរាងកាយទាំងមូលក៏មានដែរ។

អាការរមាស់ស្បែក ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃថ្លើម គឺដោយសារតែកោសិកាថ្លើមមានជាតិពុលកើនឡើងច្រើនពេក។ ជំងឺមាស់ស្បែកនេះ ឈប់កើតមានឡើង លុះត្រាតែអ្នកព្យាបាលថ្លើមឲ្យជាសះស្បើយ។

ទន្ទឹមនឹងនេះផងដែរ រោគសញ្ញារមាស់ ដែលកើតឡើងដោយសារតែជំងឺថ្លើម បានជះឥទ្ធិពលដល់ជនជាតិអង់គ្លេសចំនួន ១៥,០០០នាក់ជារៀងរាល់ឆ្នាំ។

ស្បែកមុខមានស្នាមជាំ
អ្នកដែលមានការខូចខាតថ្លើម ហាក់ដូចជាងាយនឹងមានការឈឺចាប់ ឬហូរឈាមក្រោមស្បែក ដោយសារតែមុខងារនៃថ្លើមមានបញ្ហា ឬថយចុះការផលិតប្រូតេអ៊ីនចាំបាច់សម្រាប់កកឈាម។ សញ្ញាជាំឈាមនេះ អាចលេចឡើងនៅលើផ្ទៃមុខ ហើយក៏អាចលេចឡើងនូវលើផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។

ក្រៅពីរោគសញ្ញាដែលបង្ហាញនៅលើផ្ទៃមុខ នៅមានរោគសញ្ញាមួយចំនួនទៀតដែលបង្ហាញនៅលើរាងកាយ ក៏ព្រមានពីជំងឺថ្លើមដែរ។
រោគសញ្ញាទាំងនោះរួមមាន៖ ហើមជើង និងកជើ, ពណ៌ទឹកនោមប្រែជាខ្មៅងងឹង, លាមកមានឈាម ឬមានក្លិនអាក្រក់ខ្លាំង, មានអារម្មណ៍អស់កម្លាំង, ចង្អោរ ឬក្អួត និងបាត់បង់ចំណង់អាហារ ជាដើម៕

ដកស្រង់ពី៖ soha

មតិយោបល់