ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! សមត្ថកិច្ចចុះឆែកឆេររកឃើញ ទឹកផ្ទេស ទឹកសៀង ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងសារធាតុមួយចំនួន ធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូច ទូច អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក ដោយមានការសម្របសម្រួលពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ងារង នៃអយ្យការអមសាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតគ្រឿងបរិភោគខុសច្បាប់ ដោយបានរកឃើញ ទឹកផ្ទេស ទឹកសៀង ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងសារធាតុផ្សំមួយចំនួន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់។

សិប្បកម្មផលិតនេះ មានទីតាំងស្ថិននៅផ្ទះលេខ ១៦៦A ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចុះឆែកឆេរនេះ ធ្វើទ្បើងតាមដីកាបង្គាប់របស់តុលាការរាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចម្រុះបានសម្រេច ផ្អាកការធ្វើសិប្បកម្ម និងចំពោះផលិតផលដែលសម្រេចរួចហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ ចរាចរលើទីផ្សារទ្បើយ។

ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់