ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសងស្ស័យ៣នាក់ករណីលួចគាស់ផ្ទះប្រជាពលរដ្ឋ

ព្រះសីហនុ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចមួយករណី ក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ សៀម ថេត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ឡុង ហ៊ួង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ លាប សុខលេន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សុំបញ្ជាប់ថា ជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្ម ភាព គាស់ទ្វារបង្អួចផ្ទះចូលលួច កុំព្យូទ័រ០១គ្រឿងម៉ាក់Think pad(Lenovo) និងផៅវរ័ប៊ែង០១គ្រឿង របស់ឈ្មោះ ហុឹម ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មន្រ្តីសហព័ន្ធកីឡាជាតិ ស្នាក់នៅកន្លែងកើតហេតុដែលទុកសាកថ្មនៅក្នុងផ្ទះក្បែរបង្អួច ។ ក្រោយពីធ្វើសកម្មភាពរួច កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង០៨:៣០ នាទី នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។
វត្ថុតាងដកហូតបានរួមមាន ៖
-កុំព្យូទ័រចំនួន០១គ្រឿងម៉ាក់Think pad(Lenovo)
-ផៅវរ័ប៊ែងចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកម្លាំងជំនាញបានកំពុងធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់