ព័ត៌មានជាតិ

ស្រ្តីម្នាក់សម្រេចចិត្តអត្តឃាត់ដោយសារជំពាក់លុយគេច្រើន នៅកំពង់ចាម

កំពង់ចាមៈ នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីអត្តឃាត(ចង.ក)សម្លាប់ខ្លួន ស្ថិតក្នុងភូមិរាយប៉ាយលើ ឃុំរាយប៉ាយ។

ជនរងគ្រោះឈ្មោះ ឌុំ ម៉េន​ ភេទស្រី អាយុ ៥១ឆ្នាំ បានយកក្រមាពណ៌ស ខ្មៅ ចង.កនឹងរនុកផ្ទះបណ្តាលឲ្យស្លាប់។

ករណីនេះ សមត្ថកិច្ចបានបង្កើតគណ:កម្មការពិនិត្យសាកសព ដែលមានសមាសភាពដូចខាងក្រោម៖
១/លោកសេង ប៉េងហុង មេឃុំរាយប៉ាយ
២/លោក ស្រ៊ាង បុណ្យវុឌ្ឍប្រធានមណ្ឌលសុខភាពឃុំរាយប៉ាយ
៣/លោក វ៉ា ហ៊ុ មេភូមិរាយប៉ាយលើ
៤/លោកវ,ត្រីធីវធឿននាយប៉ុស្តិ៍រាយប៉ាយ
៥/លោក អនុសេនីយ៍ត្រីរសឹង ស៊ុនឃួ នាយរងប៉ុស្តិរដ្ឋបាលរាយប៉ាយ
៦/លោក អនុសេនីយ៍ទោ ខឿន សុខខនមន្ត្រីប៉ុស្តិ៍រាយប៉ាយ បន្ទាប់ពីបានជួបជុំគ្នាគណកម្មការធ្វើការត្រួតពិនិត្យមានដូចខាងក្រោម៖
-ផ្នែកក្បាលពុំមានស្នាកស្នាម
-ផ្នែកកមានស្នាមក្រហមដោយរឹតនិងក្រមា
-ផ្នែកដងខ្លួនពុំមានស្លាកស្នាម
-ផ្នែកអវ:យវ:ពុំមានស្លាកស្នាម
-ផ្អែកតាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះ។

មូលហេតុ៖ ស្រវឹងស្រាពិបាកចិត្តជំពាក់លុយគេច្រើន ។

ក្រោយពីត្រួតពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន
ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ហើយក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់