ព័ត៌មានជាតិ

រថយន្តCRV បើកបុកម៉ូតូ ហើយបើករត់ត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន នៅផ្លូវ៣៧១!

​ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តCRV ពាក់ស្លាកលេខ ភ្នំពេញ2K-4219 និងម៉ូតូវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ កណ្តាល1G-5038 បណ្តាលឲ្យរងរបួសបន្តិចបន្តួច។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួលឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុតែម្តង។ ហើយយើងក៏មានផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
//youtu.be/js9zGa4riyM

មតិយោបល់