ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយក្រឹមប្រកាន់ជំហរ មិនបោះបង់នាងលាភ

ឆ្លើយតបនឹងការជម្រុញរបស់នាងលាភ ដែលបានប្រកាសថាពេញចិត្តអោយនាយក្រឹម ដើរចេញពីខ្លួនដើម្បីបានទៅជួបជុំភរិយាដើមនោះ នាងក្រឹមនៅតែបានប្រកាសថាលោកមិនចោលនាងលាភនោះទេ បើទោះជាលោក និងនាង គឺជាប្ដីប្រពន្ធខុសច្បាប់ឯកពន្ធភាពដែលអាចប្រឈមផ្លូវច្បាប់។ លោកនៅតែទទូចអោយភរិយាដើមយោគយល់ និងថាអង្ករបានក្លាយជាបាយហើយ គឺគួរតែអោយលោកមានសិទ្ធិទទួលនូវការជម្រើសមួយរបស់ខ្លួន ក្រោយការធ្វើខុស។

នាយក្រឹម និយាយយ៉ាងខ្លី ថាលោកមិនអាចបោះបង់នាងលាភបានទេ ហើយនៅក្នុងដំណាក់កាលដែលនាងក៏ក្លាយជាម្ដាយកូនភ្លោះស្រីរបស់លោកដល់ទៅ២បែបនេះគឺរឹតតែមិនអាចបោះបង់។

លោកមិនត្រឹមតែឆ្លើយនូវចម្លើយមួយខ្លីដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះនាងលាភ ដែលលោកបានជ្រុលជ្រាលបណ្ដាលអោយមានកូនភ្លោះប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរប្រាប់អ្នកសិល្បៈគ្រប់គ្នាថានាងលាភ គឺជាភរិយាមួយរូបរបស់លោក បើទោះជាភរិយាដើម និងកូនដើមមិនព្រមទទួលស្គាល់ក្ដី។

លោកបានទាំងអះអាងថានឹងប្រើជីវិតចុងក្រោយចិញ្ចឹមទំនុកបម្រុងនាងលាភ និងកូនភ្លោះក្រោយ អោយបានល្អប្រសើរនោះផង ដោយលោកប្រកាសថាសម្រាប់ភរិយាដើម និងកូនៗ គឺលោកបានស្វែងរកអោយនូវអនាគតអោយពួកគេរួចរាល់អស់ហើយ។

ការលើកឡើងរបស់លោក គឺជាការបញ្ឆេះកំហឹងភរិយាជាថ្មី ប៉ុន្តែលោកខ្លួនបានជ្រុលខុសហើយ គឺមិនអាចបោះបង់នាងលាភនិងកូន អោយរស់វេទនា ដើម្បីតម្រូវចិត្តមហាជន និងគ្រួសារដើមនោះទេ។

នាងលាភ បានអះអាងថានាយក្រឹម សព្វថ្ងៃចេញចូលក្នុងផ្ទះក្រោមដំបូលជាមួយនាងនៅក្នុងបុរីមួយកន្លែង ដោយថវិកាដែលរកបានក៏នាងមិនបានដឹងថាមានការផ្គត់ផ្គង់អោយភរិយាដើម និងកូនកម្រិតណានោះដែរ ដោយនាងបានត្រឹមតែដឹងថានាងក្រឹមរាល់ថ្ងៃមានការផ្គត់ផ្គង់ដល់នាង និងកូនបានច្រើនជាងមុន។ ប៉ុន្តែនាងថាខ្លួនក៏បានទទួលការងារ ហើយមានប្រាក់ចំណូលគួរសមដោយមិនពឹងតែម្ខាងលើនាយក្រឹមនោះដែរ ទើបនាងមិនដែលខ្វល់ប្រសិនបើនាយក្រឹមចង់ទុកអោយនាង និងកូនគ្មានការទទួលខុសត្រូវណាមួយ។ យ៉ាងណាមិញ ប្រភពពីកូនប្រុសពៅរបស់នាយក្រឹមបានអះអាងផ្ទុយពីនាងលាភ ដោយថានាយក្រឹមបានបោះបង់ផ្ទះ និងកូនៗប្រមាណជាងមួយឆ្នាំមកហើយ ដោយមករួមរស់តែម្ខាងជាមួយនាងលាភ និងបានរកលុយទិញផ្ទះអោយនាងរស់នៅផង។ ក្នុងនោះសូម្បីតែថវិកាក៏លែងផ្ដល់អោយភរិយា និងកូនៗដើមនោះដែរ ទើបធ្វើអោយភរិយាដើមរបស់លោកឈានដល់ប្រតិកម្មមួយសារមុន ស្របតាមច្បាប់ឯកពន្ធភាព។

ទំនាស់រវាងលោក និងភរិយា ដើម ត្រូវបានភរិយាដើមសម្រេចចិត្តឈប់ប្ដឹង តែគេឃើញកូនប្រុសរបស់លោកបានទម្លាយរឿងអាស្រូវរបស់ឪពុកជាជំនួសវិញ ដោយបានទាំងប្រកាសកាត់កាលលោកជាឪពុកផង ទើបធ្វើអោយនាយក្រឹម និងនាងលាភ រងការរិះគន់ ជាពិសេសបន្ទាប់ពីភរិយាដើមរបស់នាយក្រឹម ចេញមុខទម្លាយថានាងលាភ គឺអ្នកស្រីជាអ្នកសុំនាយក្រឹមអោយបានចូលកំប្លែង និងចាត់ទុកដូចជាប្អូនស្រីម្នាក់៕

មតិយោបល់