ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ ដែលយកកាំបិតអារ.កប្រពន្ធ ទៅតុលាការ

ភ្នំពេញៈ សមត្ថកិច្ចព្រហ្មទណ្មនៃអធិការនគរបាលខណ្ឌមានជ័យនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនបុរសម្នាក់ដែលយកកាំបិតប៉័ងតោអារ.កប្រពន្ ធបណ្ដាលឱ្យរងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យជាប្តីមានឈ្មោះ រី ភារៈ អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ចំណែកស្ដ្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ញ៉ាញ ស្រីម៊ំ អាយុ ៤០ ឆ្នាំ ស្នាក់នៅផ្ទះជាមួយជនសង្ស័យខាងលើ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរសសង្ស័យជាប្តី ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេក ក៏ស្ទុះទៅយកប៉័ងតោអារ.កប្រពន្ធខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនសង្ស័យបាន យកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់