ព័ត៌មានជាតិ

កុំចេះតែហ៊ាន! យកគ្រឿងញៀន ទៅលក់ចំអតិថិជនជាសមត្ថកិច្ច មានអីខ្នោះ..

ត្បូងឃ្មុំ: សមត្ថកិច្ច បានចុះធ្វើការបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនមុខសញ្ញាបានចំនួន ២នាក់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៣០ នាទីយប់ នៅភូមិក្ដុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទាំងពីរ ទី១.ឈ្មោះ ហាក់ ខឿន ភេទប្រុស អាយុ៤៨ ឆ្នាំជាតិខ្មែរ ស្នា់នៅភូមិក្ដុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងទី២.ឈ្មោះ មាន មេឃ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិ១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

វត្ថុតាងដកហូតបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាសរុបចំនួន ៩កញ្ចប់ ក្នុងនោះមាន ៧​កញ្ចប់ភ្នាក់ងារទិញបាន ១កញ្ចប់ ឆែកឆែររកឃើញក្នុងខ្លួនជនសង្ស័យ និង១កញ្ចប់ទៀតឆែកឆែរ ក្នុងលំនៅដ្ឋានជនសង្ស័យ។
– ទុយោជ័រ ចំនួន ២កំណាត់
– ប្រាក់រៀលរបស់សមត្ថកិច្ចឲ្យកម្លាំងមូលដ្ឋានចូកទិញ (រកឃើញក្នុងកាបូបជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់