ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ១…

កណ្តាល:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា អ្នកលឿង ភ្នំពេញ
បណ្តាលឲ្យស្លាប់១នាក់ស្រី និង ខូចខាតម៉ូតូស្រាល១គ្រឿង និងរថយន្ត១គ្រឿងស្រាល
នៅថ្ងៃច័ន្ទ័១ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១១.៤៥ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៨.៣៩ ចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
សភាពរឿងហេតុ
-នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើមានរថយន្ត១គ្រឿងម៉ាក សាំយ៉ុងពណ៌លឿងផ្លាកលេខ ភ្នំពេញ 2AL.6542 បើកបរ ដោយឈ្មោះ សន គុន ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិ ហា ឃុំអង្គរាជ្យ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ពេលមកដល់កន្លែងកើតហេតុ បានង៉ោកឆេវចង្កូតទៅបុកជាមួយម៉ូតូ១គឿ្រងម៉ាកHONDA DRM ពណ៌ខ្មៅផ្លាកលេខ កណ្តាល 1AJ 8294 ទិសដៅ អ្នកលឿង.ភ្នំពេញបើកបរដោយឈ្មោះ អ៊ូ ផល្លី ភេទស្រី អាយុ ៦០ ឆ្នាំ មុខរបរ គ្រូបង្រៀនមានទីលំនៅ ភូមិ ព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល(ស្លាប់)មុនពេលសមត្តកិច្ចចុះមកដល់កន្លែងកើតហេតុ។
ចំពោះវត្ថុតាងទាំង២គឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី។
កាសន្និដ្ឋាន
ករណី÷ខាងលើនេះបណ្តាលមកពីរថយន្តម៉ាកសាំយ៉ុង បើកបរក្នុងស្ថានភាពងង៉ុយដេកក៍ឆេវចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់តែម្តង។ ចំណែកអ្នកបើកបររថយន្ត ( ឃាត់ខ្លួន )។

មតិយោបល់