ព័ត៌មានជាតិ

ជិះទូករកបាញ់ពស់! ទឹកកួចខ្លាំងលិចទូក ស្លាប់បុរសម្នាក់!

រតនគិរី: មានករណីបុរសម្នាក់ជិះទូកដើរបាញ់សត្វពស់ ស្រាប់តែទឹកកួចលិចទូកនៅកណ្តាលទន្លេ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចទឹកជួរលាវ ក្នុងភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ សយ ស្រ៊ី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងបក្ខពួក៣នាក់ទៀត បាននាំគ្នាជិះទូកទៅរកសត្វពស់នៅត្រើយម្ខាងទន្លេ ហើយក៏ឆ្លងកាត់ទឹកជួរហូរខ្លាំងក៏រេទូកបុកទៅនិងថ្ម បណ្តាលឲ្យក្រឡាប់ទូកលិចតែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវនិងរកសាកសពលិចក្នុងទឹក ហើយសាកសពត្រូវបានរកឃើញនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨៕

មតិយោបល់